Breaking News
recent

បុណ្យកឋិនទានមហាសាមគ្គី​វត្តប្រជុំនទី ក្រពើហា


បុណ្យកឋិនទានមហាសាមគ្គីវត្តប្រជុំនទី ក្រពើហា
កម្មវិធីចម្រើនព្រះបរិត្ត
ថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំ មមែ សប្តស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង ២: ៣០ នាទីរសៀល ជួបជុំពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយប្រារព្ធពិធីសែនក្រុងពាលីនមស្សការព្រះរតនត្រៃ សមាទានសីលចម្រើនព្រះបរិត្ត និង និមន្តព្រះធម្មកឋិកាចារ្យសម្តែងព្រះធម៌ទេសនានាវេលាល្ងាច។
កម្មវិធីដង្ហែអង្គកឋិនទាន 
ថ្ងៃ សោរ៍ ១១ កើត ខែកត្តិក ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ត្រូវនឹង ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង ៦: ៣០ នាទីព្រឹក ប្រគេនយាគូ ដល់ព្រះសង្ឃ វេលាម៉ោង ៧: ៣០ នាទី រៀបចំក្បួនកឋិនទានប្រទក្សិណ ៣ ជុំព្រះវិហារ រួចឡើងលើព្រះវិហារវេអង្គកឋិនទានប្រគេនព្រះសង្ឃ វេលាម៉ោង ១០:៣០ នាទីព្រឹក វេរភត្តាហារ ប្រគេនព្រះសង្ឃ ជាកិច្ចបញ្ចប់បុណ្យ។

វត្តក្រពើហា

វត្តក្រពើហា

No comments:

Post a Comment

Powered by Blogger.