ថ្ងៃច័ន្ទ ១៥រោច ខែភទ្របទ ឆ្នាំមមែ សប្តស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៥ រួចរាល់កម្មវិធីបុណ្យបិណ្ឌភ្ជុំ ព្រះឃោសធម្ម ញ៉ែម សុភ័ក្ត្រ ព្រះរាជាគណ:ថ្នាក់ទោ ព្រះបាឡាត់គណខេត្តកណ្តាល ព្រះអនុគណក្រុងតាខ្មៅ នាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី"ក្រពើហា" សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល បានបែងចែកទេយ្យទានប្រគេនដល់ព្រះសង្ឃបរិស័ទចំនួន ១៧៦អង្គ ក្នុង១អង្គៗ រួមមាន ទឹកក្រូច ១កេស មី ១កេស តែ ស្កសរ ទឹកដោះគោ ត្រីខ និងបច័្ចយចំនួន១០ម៉ឺនរៀល ។