Breaking News
recent

ច្បាប់​​ចរាចរណ៍​​ផ្លូវគោក​ថ្មី​​៖​​ព្រះសង្ឃ​​ក៏​ត្រូវ​​ពាក់មួក​​សុវត្ថិភាព​​ដែរ​



ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ព្រះសង្ឃ​ដែល​ជិះ​ម៉ូតូ​ពីក្រោយ​ក៏​ត្រូវ​ពាក់មួក​សុវត្ថិភាព​ដែរ ។ នេះ​បើ​តាម លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​ក្នុង​ពិធី​ជួបជុំ​ជាមួយ​និ​វត្តន៍​ជន និង​បុគ្គលិក​ក្នុង​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត នៅ​ថ្ងៃ​ទី​៨ ខែតុលា ។ លោក កែវ ពៅ បាន​បន្ថែមថា នៅក្នុង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់ ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​​២០១៦ ខាងមុខនេះ អ្នកជិះ​ម៉ូតូ​ទាំងអស់ រាប់​ទាំង​ព្រះសង្ឃ​ដែលជិះពីក្រោយផងដែរ ត្រូវតែ​ពាក់មួក​សុវត្ថិភាព ព្រោះ​នៅក្នុង​ច្បាប់​បានចែង​រួចហើយ​។

ដោយឡែក​ការពិន័យ​ទៅ​នឹង​កំហុស​នៃ​ការបើកបរ​វិញ គឺ​១​គុណ​និង​៥​ដង បានន័យថា​នៅក្នុង​ច្បាប់​ចាស់ អ្នក​មិន​ពាក់មួក​សុវត្ថិភាព​គឺ​ពិន័យ​៣​ពាន់​រៀល តែ​ច្បាប់​ថ្មី​ត្រូវ​ពិន័យ​១​ម៉ឺន​៥​ពាន់​រៀល​។ នេះ​បើ​យោង​​តាម​ការចុះផ្សាយ​របស់​គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ ។​ 



ប្រភព៖http://vayofm.com
វត្តក្រពើហា

វត្តក្រពើហា

Powered by Blogger.