Breaking News
recent
គ្រោះថ្នាក់​ពេល​បើក ម៉ាស៊ីនត្រជាក់ ក្រោម ២៥ អង្សា C
សីតុណ្ហភាព​ម៉ាស៊ីនត្រជាក់ ក្នុង​បន្ទប់ ដាក់​ក្រោម ២៥ អង្សា C អាច​បង្ក​អាកា​រៈ "​ជំងឺ​ម៉ាស៊ីនត្រជាក់​" ធ្វើ​ឲ្យ​ស្ពឹក​ខ្សែ​សរសៃប្រសាទ មុខ​ជាមួយនឹង​រោគ​សញ្ញា​វៀច​មាត់ និង​ជ្រាយ​សាច់ដុំ​នៅ​មុខ​។

នៅ​បណ្តា​ប្រទេស​ត្រូ​ពិ​ក  គ្រួសារ​ជា​ច្រើន តែង​ប្រើ​ម៉ាស៊ីនត្រជាក់​ជា​ប្រចាំ  ជា​ពិសេស​នៅ​រដូវក្តៅ ម៉ាស៊ីន​ហាក់ដូច ត្រូវ​ធ្វើការ​អស់​ថាមពល នៅ​សីតុណ្ហភាព​ដ៏​ទាប​។ ពួក​អ្នក​វិទ្យាសាស្ត្រ ព្រមាន​លើ​គេហទំព័រ​សុខភាព (Health) ថា សីតុណ្ហភាព​ម៉ាស៊ីនត្រជាក់ ក្នុង​បន្ទប់ ទាប​ក្រោម ២៥ អង្សា C អាច​បង្ក​ជា​អាកា​រៈ "​ជំងឺ​ម៉ាស៊ីនត្រជាក់ ធ្វើ​ឲ្យ​ស្ពឹក​ខ្សែ សរសៃប្រសាទ​មុខ , ឥទ្ធិពល​ដល់​លទ្ធភាព ចលនា​របស់​សាច់ដុំ នៅ​តំបន់​មុខ​។

ការ​ស្តែង​ចេញ​របស់ រោគ​សញ្ញា​នេះ គឺ​ស្ថានភាព​ពិបាក បញ្ហា​ចលនា​របស់​សាច់ដុំ​មុខ , សាច់ដុំ​មុខ​ជ្រាយ , វៀច​មុខ , ពិបាក​ធ្មេចភ្នែក , ពិបាក​ជ្រួញ​ចិញ្ចើម ជា​ពិសេស ពេល​មនុស្ស​ម្នាក់ ទើប​មក​ពី​កន្លែង​ក្តៅ ចូល​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​ខ្លាំង ងាយ​ត្រូវ​ស្ត្រូ​ក​សីតុណ្ហភាព , សរសៃឈាម​ធ្មេញ​ប្រថុចញ៉ុច , ក្រៅពី​នេះ អាច​ត្រូវ​ធី​ង​ធោ​ង , ស្ពឹក , ឈឺ​នៅ​តំបន់​ក្រោយ​ត្រចៀក​។

ដើម្បី​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​សុវត្ថិភាព , ពួក​អ្នក​វិទ្យាសាស្ត្រ ទូន្មាន​ថា គួរ​សម្រួល​សីតុណ្ហភាព មិន​ទាប​ជាង ២៥ អង្សា C​។ មិន​ស្លៀក​សម្លៀក​បំពាក់​ស្តើង​ពេក ពេល​ចូល​បន្ទប់​ម៉ាស៊ីនត្រជាក់ ព្រោះ​សរសៃឈាម និង​ខ្សែ​សរសៃប្រសាទ ជិត​ផ្ទៃមុខ ងាយ​ត្រូវ​របួស​។ មិន​ឲ្យ​មុខ ឬ​ត្រចៀក នៅ​ជិត​ចរន្ត​ខ្យល់ ម៉ាស៊ីនត្រជាក់​។ ពេល​មាន​រោគ​សញ្ញា​ស្ពឹក ខ្សែ​សរសៃប្រសាទ​មុខ ត្រូវ​ទៅ​ពិនិត្យ និង​ព្យាបាល​ភ្លាម​៕






វត្តក្រពើហា

វត្តក្រពើហា

Powered by Blogger.