ថ្ងៃនេះគឺ ថ្ងៃអាទិត្យ ១១កើត ខែទុតិយាសាឍ ឆ្នាំមមែ សប្តស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ ព្រះឃោសធម្ម ញ៉ែម សុភ័ក្ត្រ ព្រះរាជាគណ:ថ្នាក់ទោ ព្រះបា ឡាត់គណខេត្តកណ្តាល ព្រះអនុគណក្រុងតាខ្មៅ នាយកពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា និងជាចៅអធិការវត្តប្រជុំនទី"ក្រពើហា" សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល បាននិមន្តយកទៀនព្រះវស្សា និងគ្រឿងបរិក្ខារ វេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តចំនួន២គឺ ១-វត្តទួលព្រះរាជា, ២-វត្តពិសីឧត្តម(ព្រែកប្ញស្សី) ស្រុកកោះធំ ខេត្តកណ្តាល, ព្រមទាំងបរិក្ខារក្នុងវត្តនីមួយៗរួមមាន: ទៀនព្រះវស្សា, សាដក,បន្លុង១ប្រដាប់, ទឹកដោះគោស្ករស, ទឹកសុទ្ធ, ទឹកក្រូច, មី, ត្រីខ, តែ, ទឹកត្រី, ទឹកស៊ីអ៊ីវ ។ សូមញាតិញោម ប្រជាពុទ្ធបរិស័ទទាំងអស់ចូលរួមអនុមោទនា សូមអនុមោទនាមហាកុសលទាំងអស់គ្នា អនុមោទនា ។
វត្តក្រពើហា
Subscribe to:
Post Comments (Atom)
No comments:
Post a Comment